បញ្ជូនខ្លួនអតីតអង្គរក្សលោកឧកញ៉ាម្នាក់ទៅតុលាការ ពាក់ពន្ធ័ករណីគ្រឿងញៀន

(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ

ម្នាក់ឈោ្មះ បូ សុខលាភ ហៅ ម៉ាប់ ភេទប្រុស អាយុ៤១ឆាំ្ន ជនជាតិខែ្មរ ដែលគេស្គាល់ថា ជាអតីតអ្នកការពារលោកឧកញ៉ាល្បីឈ្មោះម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ពន្ធ័ករណីជាក់សែ្តងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមបញ្ជាក់ថា កាលពីថៃ្ងទី១៤ ខែឧសភា ឆាំ្ន២០១៩ វេលាម៉ោង២២៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានចុះល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ២៧៣ កែងផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ មណ្ឌលទី៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈោ្មះ បូ សុខលាភ ហៅ ម៉ាប់ ភេទប្រុស អាយុ៤១ឆាំ្ន ជនជាតិខែ្មរ មុខរបរពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ (ដេកតាមផ្លូវរថភ្លើង)។ ហើយវត្ថុតាងដែលបាន ចាប់យកមាន៖ បំពង់កែវកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួនមួយ និងដែកកេះចំនួនមួយ ហើយនិងទូរស័ព្ទដៃមួយគ្រឿងម៉ាក SAMSUNG ពណ៌ខៅ្ម ចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យឈោ្មះ បូ សុខលាភ ហៅ ម៉ាប់ ភេទប្រុស អាយុ៤១ឆាំ្ន ជនជាតិខែ្មរ ត្រូវបានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ បញ្ចូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ Freshnews