ឈុតសម្លៀកបំពាក់​អ្នកសិល្បៈ​ប្រុសស្រី ចូលរួម​ពិធី​មង្គលការ​កំពូល​តារាចម្រៀង ឱក សុគន្ធកញ្ញា

(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មានសិល្បករ-សិល្បការិនីល្បីៗជាច្រើន បានបង្ហាញវត្តមាន​ក្នុងការចូលរួមពិធីមង្គលការរបស់កំពូលតារាចម្រៀងប្រចាំប្រទេស ឱក សុគន្ធកញ្ញា ជាមួយនឹងការបង្អួតសម្រស់ដាក់គ្នាទៅវិញទៅមក រំលេចនូវឈុតសម្លៀកបំពាក់បុរាណ និងសម័យស្អាតៗប្លែកៗជាពីគ្នា។ មិនថាតារាសម្តែង តារាកំប្លែង ឬតារាចម្រៀងនោះទេ សុទ្ធសឹងតែចូលរួមប្រកបដោយស្នាមញញឹម ទឹកមុខរីករាយ ដើម្បីអបអសារទរដល់គូស្វាមីភរិយាថ្មីថ្មោង ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ក្នុងការផ្តើមជីវិតថ្មី ចាប់ដៃគ្នាជាប្តីប្រពន្ធ។

យ៉ាងណាមិញ ក្រៅពីការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយធំៗ ញាតិមិត្តទាំងសងខាងហើយនោះ ងាកមកអ្នកសិល្បៈវិញ គឺសឹងតែបានចូលរួមគ្រប់គ្នាទៅហើយ ខណៈម្នាក់ៗមានការតុបតែងខ្លួនយ៉ាងស្រស់សោភា សង្ហារៗ ធ្វើឲ្យទស្សនិកជនក្នុងបណ្តាញសង្គមចាប់អារម្មណ៍គ្រប់គ្នា នឹងនាំគ្នាបញ្ចេញនូវមតិកោតសរសើរ មង្គលការមួយនេះ ពិតជាមិនធម្មតាមែន ព្រោះក្រៅពីការតុបតែងរចនាកន្លែងល្អឥតខ្ចោះ និងកូនក្រមុំកំលោះតែងកាយយ៉ាងសោភាហើយនោះ សូម្បីតែភ្ញៀវចូលរួមក៏ស្អាតៗផងដែរ។

ដូច្នេះចង់ដឹងថា តារាណាខ្លះដែលចូលរួមថ្ងៃមង្គលរបស់ ឱក សុគន្ធកញ្ញា និងមានការតុបតែងកាយស្អាតៗយ៉ាងណានោះ សូមទស្សនារូបខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ Freshnews