ទីបំផុត! តុលាការសម្រេចផ្តន្ទាទោសកញ្ញា យិន ម៉ាណា បើករថយន្តបុកនិស្សិតស្រីស្លាប់ ដាក់ពន្ធនាគារ១ឆ្នាំ តែអនុវត្តន៍ទោសត្រឹម២ខែប៉ុណ្ណោះ

(ភ្នំពេញ)៖ ទីបំផុត! រឿងក្តីគ្រោះថ្នាក់ចរាចរណ៍ករណីកញ្ញា យិន ម៉ាណា ដែលបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់នោះ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

សាលក្រមសម្រេចនេះ ត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ៕

ផ្តល់សិទ្ធិដោយ៖ Freshnews