ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ទ្វារចំហៀង ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នក!

ភ្នំពេញថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩៖ ហេតុអ្វីអ្នកត្រូវទ្រាំលំបាកបោកគក់ដោយដៃទៀត? ប្រាកដណាស់លោកអ្នកពិតជាមិនចង់នោះទេព្រោះវាពិបាកត្រូវប្រើកម្លាំងច្រើន ចុករោយខ្នង ដៃ ចង្កេះ និងខាតពេលវេលាទៀត! បើចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ក៏មិនដឹងថាទិញម៉ាកអ្វីដែលល្អ ទំនើប បោកទៅបានស្អាត ងាយស្រួលប្រើ និងស៊ីភ្លើងតិចមែនទេ? អ៊ីចឹងពេលនេះសូមណែនាំនូវម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Drum ដែលល្អ ទំនើបទាន់សម័យ និងសន្សំសំចៃបំផុតជូនលោកអ្នក! ចង់ដឹងច្បាស់ថាតើហេតុអ្វីបានជា Samsung Drum ជាជម្រើសដ៏ល្អបំផុតនោះសូមមកមើលលក្ខណៈសម្បត្តិ និងមុខងារអស្ចារ្យជាមួយគ្នា!

1. Steam Cycle New Function
គឺជាបច្ចេកវិទ្យាថ្មីមួយដែលមាន 2 មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជាការបោកគក់ដោយប្រើចំហាយទឹកក្តៅមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និងសារធាតុដែលធ្វើឱ្យអាឡែកហ្ស៊ីផ្សេងៗបានរហូតដល់ 99.9% ! មុខងារមួយនេះគឺល្អខ្លាំងណាស់សម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗ ព្រោះថាក្មេងតូចៗមានស្បែកខ្ចីងាយនឹងប្រតិកម្មនៅពេលដែលសម្លៀកបំពាក់បោកមិនបានស្អាតល្អ។

2. ទ្វារបន្ថែម AddWash
គឺជាបច្ចេកវិទ្យាមួយដែលមានតួនាទីក្នុងការបន្ថែមសម្លៀកបំពាក់ដែលលោកអ្នកភ្លេច ឬក៏ចង់ថែមនៅចន្លោះប្រតិបត្តិការណាមួយពេលម៉ាស៊ីនកំពុងដំណើរការ។

3. បច្ចេកវិទ្យា Eco bubble
វាគឺជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និងទឹកឱ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble នេះរួមបញ្ចូលគ្នារវាងកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតារហូតដល់ទៅ 40 ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះវាធ្វើឱ្យសម្លៀកបំពាក់បោកបានស្អាត និងមិនមានកំណកសាប៊ូឡើយ។ ជាពិសេសបច្ចេកវិទ្យានេះក៏អាចជួយការពារសម្លៀកបំពាក់លោកអ្នកមិនឱ្យឆ្លកពណ៌ដែលជាហេតុធ្វើឱ្យសម្លៀកបំពាក់ឆាប់ចាស់ និងផុយងាយរហែក!

4. Digital Inverter (អ្នកជំនាញខាងសន្សំសំចៃអគ្គិសនីបំផុត)
ចាប់ពីពេលនេះទៅលោកអ្នកមិនបាច់បារម្ភចំពោះការចំណាយលើការប្រើប្រាស់អគ្គិសនីទៀតឡើយ! ពីព្រោះបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃជូនលោកអ្នកបានខ្ពស់បំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់ប្រើប្រាស់បានយូរអង្វែងផងដែរ។ ជាពិសេសក្រុមហ៊ុន សាមសុង ធានាលើ Digital Inverter Motor រហូតដល់ទៅរយៈពេល 11 ឆ្នាំ ឯណោះ!

ដូច្នេះបើលោកអ្នកស្រឡាញ់សុខភាព គិតដល់ពេលវេលាជាចម្បង និងដើម្បីការបោកគក់កាន់តែទំនើប និងងាយស្រួលនោះ សូមជឿជាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ាក Samsung Drum នេះចុះពិតជាមិនខកបំណងឡើយ! សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។