ស្មាតហ្វូន Samsung Galaxy A2 Core តូចតែខ្លឹម បានបង្ហាញខ្លួន និងដាក់លក់ក្នុងប្រទេសកម្ពុជាហើយ!

ភ្នំពេញថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩៖ ពិតជាអស្ចារ្យស្ទើរតែមិនគួរឱ្យជឿមែន! ទោះបីជាក្រុមហ៊ុន សាមសុង សម្រុកបញ្ចេញនូវស្មាតហ្វូនលំដាប់កំពូលយ៉ាងណាក៏ដោយក៏ក្រុមហ៊ុននៅតែមិនភ្លេចនូវអាវុធធុនកណ្តាល និងធុនតូចរបស់ខ្លួនដែរដោយធ្វើយ៉ាងណាផ្តល់ជូននូវជម្រើសដ៏សម្បូរបែបជូនដល់អតិថិជនរបស់ខ្លួនទាំងអស់។ ដូច្នេះហើយនៅថ្ងៃនេះក្រុមហ៊ុនក៏បានប្រញាប់ដាក់លក់នូវស្មាតហ្វូនដ៏ទំនើបទាន់សម័យ និងគួរឱ្យទាក់ទាញមួយម៉ូឌែលទៀតដែលមានឈ្មោះថា Samsung Galaxy A2 Core!

គួរបញ្ជាក់ផងដែរថាស្មាតហ្វូនធន់តូចមួយនេះនឹងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងតម្លៃត្រឹមតែ 95 ដុល្លារ ប៉ុណ្ណោះ! សម្រាប់ស្មាតហ្វូនដែលមានតម្លៃខ្ទង់ប៉ុណ្ណេះតែបើនិយាយពីសមត្ថភាព និងចំណុចពិសេសវិញគឺពិតជាមិនធម្មតានោះទេ! ចង់ដឹងណាស់ថាតើ
Samsung Galaxy A2 Core ឡូយយ៉ាងណានោះ សូមមើលលក្ខណៈសម្បត្តិខាងក្រោមនេះទាំងអស់គ្នា៖
– ទំហំអេក្រង់៖ 5 អ៊ីញ
– កម្រិតបង្ហាញរូបភាព៖ qHD TFT
– ប្រព័ន្ធប្រតិបត្តិការ៖ Android Joshua (Octa 1.6 GHz)
– កាមេរ៉ាមុខ និងក្រោយ៖ 5MP (F2.2)
– អង្គចងចាំ (រ៉េម)៖ 1GB
– អង្គផ្ទុក (រ៉ូម)៖ 8GB
– រូបរាង៖ ស្រោបដោយប្លាស្ទិករលោង
– ថាមពល៖ 2,600 mAh
– ជម្រើស 3 ពណ៌៖ ពណ៌ក្រហម ពណ៌ខៀវ និងពណ៌ខ្មៅ

តែចំណុចខ្លាំងមួយទៀតដែលធ្វើឱ្យ Samsung Galaxy A2 Core អាចធ្វើការទាក់ចិត្តអតិថិជនបាននោះគឺអ្នកប្រើប្រាស់អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួលដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយជាពិសេស Galaxy Apps , Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងរួចមកជាស្រេចតែម្តងដើម្បីជួយសន្សំសំចៃនៃការប្រើប្រាស់អង្គផ្ទុក និងអង្គចងចាំ! ប្រសិនបើលោកអ្នកចង់បានស្មាតហ្វូនដែលមានតម្លៃត្រឹមតែប៉ុណ្ណេះបើធៀបនឹងស្មាតហ្វូនក្រុមហ៊ុនដទៃទៀតខ្ញុំសូមណែនាំឱ្យជ្រើសរើស Samsung Galaxy A2 Core! បានទាំងប្រេន បានទាំងគុណភាព!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។