Samsung Galaxy A10 ខ្លឹមជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃអេមជាងមុន!

ភ្នំពេញថ្ងៃទី ១៤ ខែមិថុនា ២០១៩៖ ធានាថាខ្លឹមនិងខ្លាំងជាមុន ជាមួយ Samsung Galaxy A10 ក្នុងការកំសាន្ត,កីឡានិងលេងFacebook ដោយភ្ជាប់មកជាមួយ អេក្រង់ធំភ្លឺច្បាស់ត្រជាក់ភ្នែក ដំណើរការលឿន កាមេរ៉ាច្បាស់ ស្កេនផ្ទៃមុខដើម្បីដោះសោរ និងលក្ខណៈអស្ចារ្យជាច្រើនទៀតផងដែរ ហើយបើតម្លៃវិញគឺម៉ាអេមម៉ង ត្រឹមតែ 139 $ តែប៉ុណ្ណោះ!

Samsung Galaxy A10 គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុងដែលបំពាក់នូវលក្ខណៈពិសេសជាច្រើនដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់នឹកស្មានមិនដល់បើធៀបទៅនឹងតម្លៃនោះ។
អេក្រង់៖
ទូរស័ព្ទ Samsung Galaxy A10 មានរូបរាងស្តើង និងបំពាក់នូវអេក្រង់ HD Super AMOLED ទំហំ6.2 អ៊ីញដ៏ធំច្បាស់ល្អ ដែលនូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម ។
មេម៉ូរី៖
អ្នកប្រើប្រាស់អាចផ្ទុកឯកសារផ្សេងៗជាច្រើន នៅក្នុង Galaxy A10 ព្រោះស្មាតហ្វូននេះបំពាក់នូវមេម៉ូរីទំហំ 32 មេហ្គាភិចសែល ជាមួយ RAM ទំហំ 2GB ហើយអាចបន្ថែមមេម៉ូរីបន្ថែម Micro SD បានរហូតដល់ 512GB ។
ប្រព័ន្ទដោះសោសុវត្តិភាព៖
ភ្ជាប់មកជាមួយបច្ចេកវិទ្យាស្គេនមុខ ដើម្បីដោះសោទូរស័ព្ទបានកាន់តែរហ័ស ងាយស្រួល និងទាន់សម័យ។

សម្រាប់អតិថិជនទាំងអស់ដែលមានបំណងចង់បានស្មាតហ្វូនដែលល្អទំនើបទាន់សម័យ និងមិនចំណាយច្រើននោះខ្ញុំសូមណែនាំ Samsung Galaxy A10 គឺជាជម្រើសដ៏ល្អបំផុត និងជាជម្រើសទី 1 សម្រាប់លោកអ្នក!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។