ភាពយន្តខ្លី ស្តែងចេញពីទឹកចិត្តឪពុកដែលនឹងធ្វើឲ្យអ្នកទប់ទឹកភ្នែកមិនបាន

ខ្សែភាពយន្តខ្លី រឿង«ជាងដេរ» គឺជាកម្រងទស្សនីយភាពថ្មីស្ដែងចេញពីទឹកចិត្តឪពុកម្នាក់ ដែលជាបុរសពោះម៉ាយតស៊ូចិញ្ចឹមកូនប្រុសរបស់ខ្លួនដ៏កម្សត់ បានធ្វើឲ្យទស្សនិកជនជាច្រើនទប់ទឹកភ្នែកពុំបាន។

ចំណងដៃទស្សនីយភាពនេះ ចងក្រងឡើងសម្រាប់អបអរសាទរ ទិវាលោកឪពុកឆ្នាំ ២០១៩ ផលិតឡើងដោយក្រុមហ៊ុន វីតាល់ ចូលរួមក្រឿនរំលឹកដល់កូនៗគ្រប់វ័យ គប្បីបង្កើនការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ចំពោះឪពុកម្តាយរបស់ខ្លួនទាន់នៅមានឱកាស។

ពាក្យថា «ឪពុក» មិនចំពោះថាតើខ្លួនមាន ឬក្រ ធ្វើការងារអ្វី ឋានៈអ្វី ក៏ការថែទាំបីបាច់និងយកចិត្តទុកដាក់ចំពោះកូនគ្រប់រូបគឺមានទំហំធំ ជាមួយនឹងការលះបង់ខ្ពស់ មិនអាចកាត់ថ្លៃបាន។

ទស្សនាវីដេអូលម្អិតដើម្បីដឹងពីសាច់រឿងមនោសញ្ចេតនាមួយនេះ