ស្រាបៀរ សិង្ហប្រគល់រង្វាន់ខុនដូដ៏ថ្មីស្រឡាង ដល់គូស្វាមីភរិយាថ្មី ក្នុងឆ្នាំ 2019

ស្រាបៀរ សិង្ហ បានប្រគល់រង្វាន់ដ៏អស្ចារ្យជូនដល់គូស្វាមីភរិយាថ្មី ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ 2019 នេះគឺ រង្វាន់ខុនដូដ៏ថ្មីស្រឡាងចំនួន 01 unit នៅក្នុងកម្មវិធីរាត្រី កម្សាន្ត នៅស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ។

ដោយយោងតាម លោក ផល្លី ផល្លា អ្នកស្រី ហួត លាងគីម នៅភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ ដែលឈ្នះរង្វាន់ខុនដូពីស្រាបៀរសិង្ហបានឲ្យដឹងថា “យើងទាំងពីរនាក់រំភើបរីករាយមែនទែន ហើយមិននឹកស្មានមានសំណាងឈ្នះនោះទេ។ នេះជាចំណងដៃដ៏អស្ចារ្យសម្រាប់ពួកយើងទាំងពីរ វាពិតជាអស្ចារ្យមែនទែន”។ ហើយក៏សូមអរគុណដល់ក្រុមហ៊ុន ស្រាបៀរ សិង្ហ ដែលបានបង្កើតនូវកម្មវិធីអាពាហ៍ពិពាហ៍នេះ និងជូនពរឲ្យ ក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើន ជាពិសេសសម្រាប់ការជាវក្នុងកម្មវិធីអាពាហ៍ពិពាហ៍”។

លោក Alvin Gun ដែលជានាយកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនស្រាបៀរសិង្ហ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់នាពេលកន្លងមកនេះថា “ដើម្បីជាការតបស្នងដល់អតិថិជនរបស់ខ្លួនដែលបានជ្រើសរើសយកស្រាបៀរ សិង្ហ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ជារៀងរាល់ឆ្នាំស្រាបៀរសិង្ហ តែងតែមានកម្មវិធីផ្តល់ចំណងដៃអាពាហ៍ពិពាហ៍ជូនដល់ម្ចាស់មង្គលការជានិច្ច និងមាន ការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ”។

នេះជាការចាប់រង្វាន់ផ្តល់សំណាងជូនអតិថិជនដែលជាវស្រាបៀរសិង្ហសម្រាប់កម្មវិធីអាពាហ៍ ពិពាហ៍ក្នុង 2019 នេះ។ ស្រាបៀរសិង្ហ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឬកម្មវិធី ផ្សេងៗ។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ សិង្ហ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ សិង្ហ។