ក្រុមហ៊ុន សាមសុង បានរកឃើញអ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់’’ពីទូរទស្សន៏សាមសុងនៅសប្តាហ៏ដំបូងរបស់ខ្លួនហើយ រង្វាន់ពិត! ឈ្នះពិត! ពិតជាច្រើន!!!

ភ្នំពេញថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩៖
ក្រុមហ៊ុន សាមសុង បានធ្វើការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី“មហាសំណាង មហារង្វាន់’’ពីទូរទស្សន៏សាមសុងដែលបានផ្សាយផ្ទាល់(Live) លើទំព័រ Facebook ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៨មិថុនា២០១៩។

លោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថាដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនចំពោះទូរទស្សន៏សាមសុង ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីនេះឡើង ដើម្បីធ្វើការលើកទឹកចិត្ត និងជូននូវកាដូរដល់អតិថិជនចំពោះរាល់ការជាវទូរទស្សន៏សាមសុងគ្រប់ម៉ូដែលទាំងអស់ ដែលការចាប់រង្វាន់នេះធ្វើឡើងចំនួន៨សប្តាហ៍ជាប់ៗគ្នា ហើយនេះ គឺជាសប្តាហ៍ដំបូងដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី១ផងដែរ។

ក្រុមហ៊ុន សាមសុង ពិតជាមានមោទនភាពយ៉ាងខ្លាំងនិងសូមចូលរួមអបអរសាទរដល់អតិថិជនដែលមានសំណាងឈ្នះនូវមហារង្វាន់ដ៏ធំអស្ចារ្យប្រចាំឆ្នាំហើយខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះនូវមហារង្វាន់ដ៏ធំអស្ចារ្យពិតៗពីកម្មវិធី“មហាសំណាង មហារង្វាន់” ពីសាមសុងក្នុងសប្តាហ៍ទី១៖

ដូច្នេះសម្រាប់អតិថិជនដែលមិនទាន់បានជាវទូរទស្សន៍ សាមសុងទាំងអស់សូមរួសរាន់ជាវហើយកុំភ្លេចសួររកប័ណ្ណធានាដើម្បីបំពេញឈ្មោះ លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ និង ឈ្មោះហាងដែលបានទិញដើម្បីមានឱកាសចូលរួមក្នុងកម្មវិធី “មហាសំណាង មហារង្វាន់” ប្រចាំឆ្នាំដ៏អស្ចារ្យពីទូរទស្សន៍ សាមសុង! ប្រញាប់ឡើង! រង្វាន់ធំៗជាច្រើនទៀតកំពុងរង់ចាំលោកអ្នក!
ដោយឡែកសម្រាប់អតិថិជនដែលបានជាវហើយពុំទាន់បានឈ្នះសូមរង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀត។ សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមក្រុមហ៊ុន សាមសុង តាមរយៈ link (https://www.facebook.com/SamsungCambodia/ ) ឬទាក់ទងមកកាន់ 1800-203232 ។