យេ៎…!! Samsung Galaxy A80 ដែលឡូយកប់…ទាក់ទាញ និងទំនើបបំផុតដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ!!

ភ្នំពេញថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩៖ ពិតជាអស្ចារ្យខ្លាំងណាស់! នៅពេលនេះលោកអ្នកមិនចាំបាច់ឆ្ងល់ និងតាមដានព័ត៌មានផ្សេងៗដែលបែកធ្លាយតាមពាក្យចចាមអារាមទៀតឡើយ! ស្មាតហ្វូនត្រកូល A ស៊េរីចុងក្រោយ Samsung Galaxy A80 ដែលអតិថិជនទាំងអស់កំពុងរង់ចាំយ៉ាងតក់ក្រហល់បំផុតនោះបានមកដល់ និងដាក់លក់ផ្លូវការក្នុងកម្ពុជាហើយ!

ជាក់ស្តែងជាមួយនឹងស្មាតហ្វូនស៊េរីចុងក្រោយ Samsung Galaxy A80 ដែលកំពុងអង្រួនចិត្តអ្នកប្រើប្រាស់នេះបានបំពាក់មកជាមួយនឹងអេក្រង់ពេញតួ New Infinity Display និងការផ្លាស់ប្ដូររចនាបថថ្មីពេញមួយទំហឹងតែម្តងជាមួយនឹងកាមេរ៉ាបង្វិលមុខក្រោយដ៏អស្ចារ្យពោរពេញដោយភាពទាក់ទាញជាទីបំផុត! ទាំងនេះគឺជាចំណុចរសើប និងលេចធ្លាថ្មីបំផុតដែលធ្វើឱ្យ Samsung Galaxy A80 នេះក្លាយជាស្មាតហ្វូនក្នុងដួងចិត្ត និងក្តីស្រមៃរបស់អ្នកប្រើប្រាស់ទាំងអស់នៅពេលនេះ!

គួរបញ្ជាក់ផងដែរថា Samsung Galaxy A80 មានបំពាក់កាមេរ៉ា Pop-up មានផ្ទុកកាមេរ៉ាមុខក្រោយលើទីតាំងតែមួយអាចបង្វិលបាន មានកាមេរ៉ា 3 គ្រាប់ អេមខ្លាំងណាស់! មួយគ្រប់ទំហំ 48MP f/2.0 មួយគ្រាប់ទៀតប្រភេទ Ultrawide ទំហំ 8MP f/2.2 និងគ្រាប់ទីបីជា 3D ToF Sensor។ អ្វីដែលពិសេសបំផុតនោះកាមេរ៉ាមុខឈរលើទីតាំងតែមួយដែលពុំមានបន្សល់ស្នាមឆកណាមួយលើអេក្រង់ទៀតឡើយដោយមានអេក្រង់លាត ទំហំ 6.7 អ៊ីញ និងបង្ហាញវីដេអូកម្រិត FHD+ (1080 X 2400) ប្រភេទ Super AMOLED ផងដែរ។

រីឯថាមពលថ្មវិញមានកម្លាំង 3700 mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង 25 វ៉ាត់ ដោយមាន RAM ទំហំ 8GB និងអង្គផ្ទុក 128GB និងមានមុខងារស្កេនក្រយៅដៃលើអេក្រង់ផងដែរ! ពិតជាឡូយមែនទែន! សម្រាប់ Samsung Galaxy A80 នេះនឹងធ្វើការដាក់លក់ជាផ្លូវការក្នុងទីផ្សារកម្ពុជាយើងហើយក្នុងថ្ងៃនេះតែម្តងក្នុងតម្លៃត្រឹមតែ 619 ដុល្លារ ប៉ុណ្ណោះជាមួយនឹងជម្រើស 3 ពណ៌គឺ៖ ពណ៌ស ពណ៌មាស និងពណ៌ខ្មៅ!!

ដូច្នេះសម្រាប់អតិថិជនដែលចង់បានភាពទាន់សម័យ និងលេចធ្លាជាមួយនឹងស្មាតហ្វូនដែលគ្មានក្បាលឆក គ្មានប្រជ្រុយ អេក្រង់លាតពេញតួក៏ដូចជារចនាបថថ្មីនៃកាមេរ៉ាដែលអាចថតរូបភាព Selfieកាន់តែច្បាស់ល្អឥតខ្ចោះនោះគ្មានអ្វីមកជំនួសក្រៅពី Samsung Galaxy A80 ដ៏អស្ចារ្យនេះបានទេ!

នៅចាអីទៀត? ប្រញាប់ឡើង!!ខ្ញុំហ៊ានធានាថាវាអាចនឹងដាច់ស្តុកប្រសិនបើលោកអ្នកមិនប្រញាប់ទៅជាវឱ្យទាន់គេនោះ!! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។