Wow! អបអរសាទរ…! អស្ចារ្យខ្លាំងណាស់…! ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមិន ឯ.ក បានរកឃើញ អ្នកឈ្នះរថយន្ត Kia Picanto ស៊េរី ២០១៩ ហើយ!

ភ្នំពេញថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩៖ ស្របពេលដែលក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក ផ្តល់ជូនភាពដ៏សប្បាយរីករាយដល់អ្នកចូលរួមទស្សនាទាំងអស់នូវការប្រគំតន្ត្រីដ៏ធំរយៈពេល ៣ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមិថុនា ឆ្នាំ ២០១៩ នៅបរិវេណទល់មុខសាលមហោស្របទីក្រុងកោះពេជ្រកាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុនក៏បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរថយន្ត Kia Picanto ស៊េរីឆ្នំា ២០១៩ ហើយ!

សម្រាប់អតិថិជនដែលមានសំណាងឈ្នះ រថយន្ត គា ពីកាន់តូ ២០១៩ (Kia Picanto 2019) គឺមានឈ្មោះ យង់ ហូលែន ភេទប្រុស មានអាយុ ២៨ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីជាសាក្សី ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក បានធ្វើការប្រគល់រង្វាន់ដោយផ្ទាល់តែម្តងដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ នៅផ្សារអូរឬស្សី ដែលមានបងប្អូនអាជីវករ នឹងអ្នកធ្វើដំណើរចាប់អារម្មណ៍ចូលរួមយ៉ាងច្រើនកុះករ។ ក្រុមហ៊ុនក៏សូមជូនពរដល់អតិថជនដែលពុំទាន់បានឈ្នះទាំងអស់មានសំណាងល្អ និងបានឈ្នះរង្វាន់ទាំងអស់គ្នាព្រោះនៅមានរង្វាន់ធំអស្ចារ្យជាច្រើនទៀតកំពុងរង់ចាំពួកគាត់!

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក គឺជាក្រុមហ៊ុនឆ្នោតកោសដ៍ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានចាប់ដំណើរការ និងបង្ហាញវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជាចាប់ពី ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៩ មកម្លេះដោយក្នុងនោះក្រុមហ៊ុនធ្វើការផ្តល់ជូនរង្វាន់ដ៏ធំអស្ចារ្យដែលពុំធ្លាប់មានយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់បងប្អូន និងអតិថិជនទាំងអស់ទូទាំងប្រទេសកម្ពុជាដូចជា៖ ម៉ូតូ ហុងដា ឌ្រីម , ទូរស័ព្ទ IPHONE XS MAX , ទូរទស្សន៍ 32 អ៊ីញ ទឹកប្រាក់
40, 000, 000 លានរៀល 80, 000, 000 លានរៀល រថយន្ត គា ពីកាន់តូ ២០១៩ (Kia Picanto 2019) រថយន្តស៊េរីទំនើបម៉ាក TOYOTA LAND CRUISER 2019 និងរង្វាន់ជាច្រើនទៀតសរុបជាទឹកប្រាក់ 750, 000, 000 លានរៀល!

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 077 67 67 58 / 067 67 67 58