Samsung Galaxy A80 ទទួលបានប្រជាប្រិយភាពខ្លាំងទាំងតម្លៃ ទាំងភាពទំនើបទាន់សម័យ និងកាមេរ៉ាល្អឡូយផ្តាច់គេ!

ភ្នំពេញ៖ ថ្ងៃទី 26 កក្កដា ឆ្នាំ 2019 ៖ ចាប់តាំងពី Samsung Galaxy ស៊េរី A ចេញមកយើងឃើញថាទទួលបានការគាំទ្រច្រើនជាមួយនឹងរចនាបទរូបរាងថ្មី បច្ចេកវិទ្យា និងតម្លៃ! តែអ្វីដែលកាន់តែពិសេស និងគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ស្មាតហ្វូន Samsung Galaxy A80 ស៊េរីចុងក្រោយដែលទើបតែដាក់លក់ផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលថ្មីៗនេះគឺពិតជាធ្វើឱ្យអតិថិនទាំងអស់មានការពេញចិត្តពេញថ្លើម និងសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា!

លោកអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និងមានចម្ងល់ថាតើ Samsung Galaxy A80 នេះមានមន្តស្នេហ៍ ឬចំណុចពិសេសអ្វីខ្លះទៅទើបអាចធ្វើឱ្យអ្នកប្រើប្រាស់ដកចិត្តពុំរួចបែបនេះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានធ្វើការចុះផ្សាយម្តងរួចមកហើយពីលក្ខណៈទូទៅនៅពេលចេញលក់ថ្ងៃដំបូង។

ប៉ុន្តែនៅពេលនេះក្រុមហ៊ុននឹងលើកយកចំណុចពិសេសដែលអាចធ្វើឱ្យ Samsung Galaxy A80 ជាប់ចំណាត់ថ្នាក់ជាស្មាតហ្វូនដែលឡូយ ទំនើបទាន់សម័យ និងមានរូបរាងស្រស់ស្អាតគួរឱ្យទាក់ទាញបំផុតនោះគឺ៖ មានកាមេរ៉ា 48 MP ដែលល្អប្លែកច្បាស់ដាច់គេអាចបង្វិលមុខក្រោយចង់ថតប្លង់អី ឬ live video ឬ live focus អីក៏ទទួលបានគុណភាពរូបល្អឥតខ្ចោះជាមួយនឹងមុខងារទប់លំនឹងដ៏វៃឆ្លាត (Super Steady) ខណៈដែលអេក្រង់មានទំហំធំដល់ទៅ 6.7 អ៊ីញ ធំលើសគេក្នុងពិភពស្មាតហ្វូនប្រចាំឆ្នាំ ភ្លឺច្បាស់ត្រជាក់ភ្នែកជាមួយនឹងកញ្ចក់អេក្រង់ Super AMOLED និងការគាំទ្រឱ្យលោកអ្នករីករាយជាមួយការកម្សាន្តរបស់អ្នកដោយការសាកថ្មលឿន (Fast Charging, very fast) ។

អត់ទាន់គ្រប់គ្រាន់ទេ! ចំណុចដែលរសើបបំផុតគឺនៅទីនេះ! អ្វីដែលធ្វើឱ្យពិភពលោករួមទាំងប្រទេសកម្ពុជាមានការស្ញប់ស្ញែងមិនសរសើរមិនបាននោះគឺ Samsung Galaxy A80 មានតម្លៃបង្គួរ ប៉ុន្តែត្រូវបានរចនាឡើង និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមិនចាញ់កំពូលស្មាតហ្វូនដែលមានតម្លៃថ្លៃប៉ុន្មាននោះទេ! ដូច្នេះប្រសិនបើលោកអ្នកចង់បានស្មាតហ្វូនដែលឡូយ ទំនើប ប្លែកទាក់ទាញ និងតម្លៃសមរម្យនោះខ្ញុំសូមនិយាយ និងធានាថាគ្មានអ្វីក្រៅពី Samsung Galaxy A80 ទេ! ឈប់សិន! ខណៈនេះជឿខ្ញុំតែ 80 % បានហើយ! 20% ទៀតសូមអញ្ជើញសាក និងចាប់កាន់ដោយខ្លួនឯងសិនទៅលោកអ្នកនឹងបានដឹងច្បាស់ 100% ហើយ!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ។