Home Authors Posts by Khmerpress

Khmerpress

6 POSTS 0 COMMENTS

បានឃាត់ខ្លួន ជនជាតិចិនចំនួន៤នាក់ថ្មីទៀត ពាក់ព័ន្ធនឹងការដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ- កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឃាត់ខ្លួន ជនជាតិចិនចំនួន៤នាក់ថ្មីទៀត ពាក់ព័ន្ធនឹងការដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ នៅក្រុងព្រះសីហនុ។ ជនជាតិចិនទាំង៤នាក់នោះ មានប្រុស២នាក់ ស្រី២នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២៣៖៣០នាទីយប់ នៅចំណុចភ្នំខៀវ ក្នុងក្រុមទី១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ...

សុំជួយស៊ែរលើកទឹកចិត្តប្រជាជនយើងផង! ពលរដ្ឋបានសហការគ្នាធ្វេីស្ពានឫស្សីដេីម្បីឆ្លងកាត់ផ្លូវលិចទឹក ជាពិសេសសិស្សត្រូវធ្វើដំណើរទៅសាលារៀន

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះក្រុម​ប្រឹក្សាឃុំសូរគងមេភូមិ និងប្រជាពលរដ្ឋបានសហការគ្នាធ្វេីស្ពានឫស្សីដេីម្បីឆ្លងកាត់ផ្លូវលិចទឹក ជាពិសេសសិស្សត្រូវធ្វើដំណើរទៅសាលារៀន នៅចំនុចភូមិបឹងសាងកេីត។ ប្រភព៖ អប់រំដើម្បីអភិវឌ្ឍ ស្រុកកងមាស

សូមបងប្អូនកុំប្រហែសឲ្យសោះ! ទុកម៉ូតូក្រៅផ្ទះភ្លេចខ្លួន ត្រូវលោកបងចោរកាច់កម៉ូតូយកទៅបានសម្រេច ពេលនេះកំពុងប្រកាសស្វែងរក

បច្ចុប្បន្ននេះ ជនខិលខូចចេះតែកើនឡើងរាល់ថ្ងៃ បើទោះបីជាមានការខំប្រឹងអន្តរាគមន៍ពីសំណាក់សមត្ថកិច្ចសឹងគ្រប់ច្រកល្ហកក៏ដោយ។ តួយ៉ាងដូច កាលពីព្រឹកយ៉ថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ កើតមានករណីចោរកាច់សោរកម៉ូតូមួយគ្រឿង យកទៅបានសម្រេច ខណៈនេះម្ចាស់ម៉ូតូកំពុងចេញមុខប្រកាសស្វែងរកម៉ូតូរបស់ខ្លួន​ រួមទាំងដាក់ពាក្យបណ្ដឹងទៅខាងប៉ូលីសផងដែរ។ ជាក់ស្ដែង ម្ចាស់ម៉ូតូរូបនេះ បានរៀបរាប់ពីរឿងហេតុទៅលើបណ្ដាញហ្វេសប៊ុកឲ្យគ្រប់គ្នាបានដឹងថា៖ «ម៉ូតូខ្ញុំត្រូវបានចោរ២នាក់ កាច់សោរ.កយកទៅបាត់ វេលាម៉ោងជាង5ព្រឹក។ បើមិត្តភិក្តិបងប្អូនណាម្នាក់បានឃើញម៉ូតូដែលមានស្លាកលេខ 1FT 7496 សូមជួយប្រាប់ដល់រូបខ្ញុំបាទ/នាងខ្ញុំផង។ លេខទំនាក់ទំនង 098...

ជួយថែរក្សា! ស្កូបព្រះបរមរតនៈកោដ្ឋ មានឆ្លាក់ព្រះឆាយាល័ក្ខណ៍ព្រះអង្គពេលឡើងសោយរាជ្យលើកទី១​ នៅជាប់ព្រំប្រទល់ខ្មែរ-ឡាវ

ថ្មីៗនេះមានការចែកចាយពេញបណ្តាញសង្គមបង្ហាញនូវរូបភាព ស្កូបព្រះបរមរតនៈកោដ្ឋ ដែលបានកសាងកសាងនៅឆ្នាំ១៩៦៤​។ ដោយស្កូបនេះមានទីតាំងនៅបុរីអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីព្រំប្រទល់រវាងប្រទេសកម្ពុជា និងឡាវ។ មានកម្ពស់ប្រមាណ ៤ម៉ែត្រ និងមានឆ្លាក់ព្រះឆាយាល័ក្ខណ៍សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ កាលពីពេលដែលព្រះអង្គឡើងសោយរាជ្យជាលើកដំបូងនៅឆ្នាំ១៩៤១ ព្រមទាំងបែរទៅទិសទាំង ៤ ផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ហ្វេសប៊ុកផេក ក្រុមព្រះសូរិយា បាននិយាយថា៖ “ស្នាមប្រវត្តិសាស្រ្តកម្រមានណាស់​ ហើយទីនេះគួរតែជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់ដែលគួរតែរក្សានិងរៀបចំអោយបានល្អសមរម្យ​ សម្រាប់មរតកបេតិកភណ្ឌ​...

ដល់ក ស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 កាមេរ៉ា៤ តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក

ភ្នំពេញ៖ ដោយសម្លឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាត ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 កាមេរ៉ា៤ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក។ លោក Jeff Yang លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា“អតិថិជនដែលស្មាតហ្វូន...

ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់ពីក្រុមហ៊ុនសាមសុងមកដល់ហើយ!

ទិញ Samsung Galaxy S9/S9+ ឥឡូវនេះរហូតដល់ថ្ងៃទី31 ខែកក្កដា 2018 នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda ZOOMER X សរុប 6 រង្វាន់ Samsung Galaxy S9+ 64GB សរុប 6 រង្វាន់ Samsung Galaxy J6...

Popular articles