admin
  • ព័ត៌មានជាតិ

    មុននេះបន្តិចលោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះរៀបរាប់នៅលើផេកហ្វេសបុករបស់លោក ទាក់ទងនឹងការលើកទឹកចិត្តលោកគ្រូ និងអ្នកគ្រូពេទ្យ ដោយគាត់បានរៀបរាប់ថា៖ «គ្រូពេទ្យ» ៖ វីរបុរសបិទមុខក្នុងដួងចិត្តខ្មែរ! 🇰🇭 តោះ! ចូលរួមជាមួយខ្ញុំក្នុង”ថ្ងៃ៨មិនា”នៃទិវាសិទ្ធិនារីអន្តរជាតិ និងងាកមកធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គមជាតិរបស់យើងវិញ។ គ្រូពេទ្យក៏មានគ្រួសារ។ គ្រូពេទ្យក៏ចេះភ័យខ្លាច។ គ្រូពេទ្យក៏អាចឆ្លងជំងឺដែរ។ ប៉ុន្តែ«គ្រូពេទ្យ»យល់ពីអ្វីដែលហៅថាកាតព្វកិច្ច ហើយនៅពេលដែលជាតិត្រូវការ «គ្រូពេទ្យ»បង្ហាញពីភាពអង់អាចក្លាហាន ពីការស្ម័គ្រចិត្ត និងពីការលះបង់របស់ពួកគាត់ ដើម្បីការពារសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ដោយសារពួកគាត់ទើបយើងទាំងអស់គ្នាមិនចាំបាច់លំបាកដោយខ្លួនឯង។ ដោយសារពួកគាត់ទើបយើងទាំងអស់គ្នានៅមានសេរីភាពដើរហើររហូតមកដល់ពេលនេះ។ ចុះហេតុអ្វីបានជាយកសេរីភាពនេះទៅប្រើប្រាស់ក្នុងផ្លូវខុស? ហេតុអ្វីបានជាយកពេលវេលានេះទៅប្រើក្នុងផ្លូវអវិជ្ជមាន? ពេលវេលាដែលប្រទេសជាតិមានការលំបាក មិនមែនជាពេលវេលាដែលត្រូវលេងសើច កេងយកចំណេញខាងផ្នែកនយោបាយ រឺធ្វើទង្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ពេលវេលានេះ គឺជាពេលវេលាដែលយើងទាំងអស់គ្នាគួរងាកមកគាំទ្រកងទ័ពជួរមុខរបស់យើង លើកទឹកចិត្តពួកគាត់ដែលហ៊ានលះបង់ដើម្បីសេចក្តីសុខរបស់ពួកយើង

    March 8, 2020
  • អន្តរជាតិ

    (ប៉េកាំង)៖ ការឆ្លង COVID-19 បានកើនឡើងដល់ ៨០,៦៩៥ករណី នៅទូទាំងប្រទេសចិន ដោយក្នុងនោះអ្នកជំងឺសរុប ៥៧,០៦៥នាក់បានជាសះស្បើយ ខណៈចំនួន អ្នកស្លាប់ក៏បានកើនឡើងដល់ ៣,០៩៧នាក់ផងដែរ។ នេះបើតាមរបាយការណ៍ថ្មីដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។ គណៈកម្មការសុខាភិបាលចិនហៅកាត់ថា NHC បានបញ្ចេញរបាយការណ៍ថ្មី ដោយឱ្យដឹងថា នៅក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ម្សិលមិញនេះ អ្នកជំងឺ COVID-19 សរុប ១,៦៦១នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែក អ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងថ្ងៃសៅរ៍ដដែលនោះមានចំនួន ៤៤នាក់ និងអ្នកជំងឺ

    March 8, 2020
  • អន្តរជាតិ

    (រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte បាននិយាយថា ប្រជាជន១៦លាននាក់ កំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅទូទាំងតំបន់ Lombardy និងខេត្តចំនួន១៤ផ្សេងទៀត ជាការវិធានការទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។ បើតាមលោក Conte រដ្ឋាភិបាលអ៉ីតាលី បានសម្រេចចិត្តបិទតំបន់ Lombardy ដែលមានប្រជាជន១០លាននាក់រស់នៅ និងទីក្រុង Milan លើកលែកតែច្រកចេញចូលបន្ទាន់ តែប៉ុណ្ណោះ ហើយខេត្តក្បែរខាងចំនួន១៤ ផ្សេងទៀត ដូចជា Modena, Parma,

    March 8, 2020
  • បច្ចេកវិទ្យា

    ផ្អាកចេញស្មាតហ្វូនជំនាន់ក្រោយ OPPO ត្រកូល Find ជាង2ឆ្នាំ ស្រាប់តែក្រុមហ៊ុន OPPO ដាក់សម្ពោធស្មាតហ្វូនលំដាប់កំពូលដែលបំពាក់អេក្រង់ទំនើបឈានមុខ ក្នុងយុគសម័យ5G គឺ OPPO Find X2 Pro នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ កាលពីរសៀលថ្ងៃទី 07មីនា 2020។ វត្តមានស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មី Find X2 Pro ជាមួយនឹងរូបរាងដ៏សែនល្អឥតខ្ចោះ និង អេក្រង់ទំនើបឈានមុខ បានកំពុងអង្រូនបេះដូង អ្នកគាំទ្រ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ម្ចាស់ហាង ដៃគូសហកា តារាល្បីៗ

    March 8, 2020
  • អន្តរជាតិ

    (សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៣៦៧បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ៧,១៣៤នាក់ និង៥០នាក់ ដែលភាគច្រើនមានជំងឺប្រចាំកាយ បានបាត់បង់ជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដោយផ្អែកលើមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានឱ្យដឹងទៀតថា ករណីឆ្លងថ្មីភាគច្រើន លើសលប់ នៅតែបន្តត្រូវបានរកឃើញនៅក្នុងទីក្រុង Daegu និងខេត្ត Gyeongsang ខាងជើង ដែលតំណាងឱ្យករណីឆ្លងច្រើនជាង៩០ភាគរយ នៅទូទាំងប្រទេស។ កូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងដំបូងនៃជំងឺ

    March 8, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ កាលពីម្សិលមិញនេះមានជនបំពុលសង្គមមួយចំនួន បានយករូបថតបុរសខ្មែរអាយុ ៣៨ឆ្នាំ ដែលឆ្លងមេរោគ Covid-19 យកទៅបង្ហោះ និងដាក់ខ្លឹមសារថាគាត់បានរត់គេចពីមន្ទីរពេទ្យ។ មិនរង់ចាំយូរខាងមន្ទីរពេទ្យក៏បានប្រតិកម្មនឹងព័ត៌មានមិនពិត ដោយគាត់បានថតវិដេអូបុរសខ្មែរអាយុ ៣៨ឆ្នាំ ដែលឆ្លងមេរោគ Covid-19 ស្ថិងក្នុងមន្ទីរពេទ្យ មិនបានទៅណាទេ។ សូមបងប្អូន​ជួយ​ស៊ែរវីដេអូ​នេះ​ ដេីម្បី​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ​ នេះជាវីដេអូ​ បុរស​ឆ្លងជំងឺ​កូវីដ​ ១៩​ កំពុង​នៅក្នុងបន្ទប់​ដាច់​ដោយ​ឡែក​ពី​គេ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ យប់​ថ្ងៃ​ទី​ ៧​ មិនា​ ២០២០​៕

    March 8, 2020
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ មនុស្សចំនួន២៣នាក់ត្រូវបានជួយសង្រ្គោះ ក្រោយសណ្ឋាគារមួយកន្លែងបានដួលរលំនៅទីក្រុង Quanzhou នៃខេត្ត Fujian ភាគខាងកើតប្រទេសចិន នាយប់ថ្ងៃសៅរ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃ សៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។ ហេតុការណ៍ខាងលើបានកើតឡើងនាម៉ោងប្រមាណជា០៧៖៣០នាទីយប់ថ្ងៃសៅរ៍នេះ (ពេលវេលាក្នុងតំបន់កើតហេតុ) ក្នុងសង្កាត់ Licheng នៃទីក្រុង Quanzhou។ យោងតាមរបាយការណ៍បឋម មានមនុស្សប្រហែលជា៧០នាក់ ជាប់នៅក្រោមការគំនរអគារនោះ ហើយគិតត្រឹមម៉ោង០៩៖០០នាទីយប់ (ម៉ោងក្នុងតំបន់កើតហេតុ) មនុស្សយ៉ាងតិច២៣នាក់ត្រូវបានជួយសង្រ្គោះ។ គួរជម្រាបថា បើតាមអាជ្ញាធរចិន កិច្ចប្រឹងប្រែងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅ។ ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយ

    March 7, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានរៀបចំសន្និសីទសារព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាជំងឺ COVID-19 នៅខេត្តសៀមរាប។ នៅក្នុងសន្និសីទសារព័ត៌មាននោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើការប្រកាសជាសាធារណៈថា នៅក្នុងចំណោមមនុស្ស៤នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជនជាតិជប៉ុន គឺក្រុមគ្រូពេទ្យបានរកឃើញថាមានបុរសកម្ពុជាម្នាក់អាយុ៣៨ឆ្នាំបានបង្ហាញភាពវិជ្ជមាននៃវីរុស COVID-19 ចំណែកឯ៣នាក់ទៀតមានលទ្ធផលអវិជ្ជមាន ប៉ុន្តែត្រូវដាក់ឲ្យដាច់ដោយឡែកតាមដានបន្តទៀត។ ក្នុងនោះផងដែរ ចំណោមអ្នកប៉ះពាលពីថ្ងៃទី០៦ ជនជាតិជប៉ុន មានបុរស ២នាក់ និងស្រី ២ នាក់ ហើយក្នុងនោះស្រីម្នាក់ជាជនជាតិជប៉ុន។ ចំណែកព្រឹកមិញនេះក្រសួងសុខាភិបាល បានរកឃើញស្រីជនជាតិជប៉ុនម្នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុននោះ និងគ្រួសាររបស់បុរសខ្មែរអាយុ ៣៨ឆ្នាំ ដែលមានប្រពន្ធ និងប្អូនថ្លៃ តែមិនទាន់ចេញរោគសញ្ញាទេ

    March 7, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រុមគ្រូពេទ្យរបស់យើងមានជំនឿក្នុងព្យាបាលបុរសម្នាក់ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ផ្ទុកមេរោគ Covid-19 ឲ្យជាសះស្បើយ ក្រោយពីបទពិសោធន៍ព្យាបាលបុរសជនជាតិចិននាលពេលកន្លងមក។ ការថ្លែងបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីប្រកាសអំពីវត្តមានជំងឺកូវីត១៩ នៅលើបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងជំងឺកូរ៉ូណា ហើយចាកចេញពីកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Freshnews

    March 7, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ​ ឆ្លងជំងឺនេះ។ ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីប្រកាសអំពីវត្តមានជំងឺកូវីត១៩ នៅលើបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងជំងឺកូរ៉ូណា ហើយចាកចេញពីកម្ពុជា៕ផ្តល់សិទ្ធិដោយ៖ Freshnews

    March 7, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិច ឯកឧត្តម​ ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ ក្រសួង​សុខាភិបាល​ បានថ្លែងអោយដឹងថា​ បុរស​ជនជាតិ​ខ្មែរ​ អាយុ​ ៣៨​ ឆ្នាំ​ ដែលប៉ះពាល់ដោយផ្ទាល់ជាមួយ​ បុរស​ជនជាតិ​ជប៉ុន​ ត្រូវ​បាន​ធ្វើ​តេស្ត​ឃេីញថា​ វិជ្ជមាន​ កូវីដ​ ១៩​ ។ គួរបញ្ជាក់ថានៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ក្រោយពីទទួលបាន​ព័ត៌មានជនជាតិជប៉ុនមានផ្ទុកមេរោគ ​Covid-19 ក្រុមមន្ត្រីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និងធ្វើការ​ប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​។ ក្នុងនោះក៏រកឃើញអ្នកប៉ះពាល់ផ្ទាល់​៤នាក់​ និង​ប្រមាណ​៤០នាក់​ប៉ះពាល់ប្រយោល

    March 7, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី០៧ ខែមីនាឆ្នាំ២០២០នេះ បានចេញមកច្រានចោលជាថ្មីចំពោះការផ្សព្វផ្សាយរបស់ ទស្សនាវដ្តីមួយដែលបានលើកឡើងថា ក្រសួងសុខាភិបាលកម្ពុជា ទើបនឹងបំពាក់កាមេរ៉ាចាប់កំដៅ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ពាក់ព័ន្ធនឹងករណីនេះលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានដាក់បំពាក់កាមេរ៉ាចាប់កំដៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមទាំងព្រលានយន្តហោះផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មកម្ល៉េះ ចាប់តាំងពីជំងឺកូរ៉ូណាបានផ្ទុះឡើងនៅប្រទេសចិន ដោយមិនមែនទើបតែចាប់ផ្ដើមបំពាក់នៅពេលនេះទេ។ លោកស្រីបានស្នើឱ្យសារព័ត័មានដែលមានការផ្សាយខុសបែបនេះកែតម្រូវឡើងវិញ និងស្នើដល់សមត្ថកិច្ចឱ្យចាត់ការតាមច្បាប់ចំពោះអ្នកដែលនិយាយបំភ្លៃការពិត ពាក់ព័ន្ធនឹងការដាក់បំពាក់កាមេរ៉ាចាប់កំដៅនេះ ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំ។ សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន រួមទាំងស្ថាប័នពាក់ព័ន្ធ

    March 7, 2020