ស្លាប់៨នាក់ និងរបួស៥១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមេសាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២៧លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល១៥នាក់ និងរបួសធ្ងន់៣៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២៧លើកនេះ…

រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ឆក់យកជីវិតមនុស្ស៣៨នាក់ និងរបួស១៤០នាក់

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន៨៥លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៣៨នាក់ និងរបួសធ្ងន់ស្រាលចំនួន១៤០នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ…

មនុស្សជិត «៣០០នាក់ស្លាប់ និង២,៨០៧នាក់របួស» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃ

(បាងកក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមេសា នេះអាជ្ញាធរថៃបានប្រកាសឲ្យដឹងថា នៅក្នុងរយៈពេល ០៥ថ្ងៃ នៃការប្រារព្ធទិវាបុណ្យចូលឆ្នាំថ្មីនៅទូទាំងប្រទេសថៃ គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងសរុប ២,៧០២ករណី ក្នុងនោះបានបង្កឲ្យមនុស្ស ២៩៧នាក់ស្លាប់ និង ២,៨០៧នាក់រងរបួសធ្ងន់-ស្រាល។ នេះបើតាមការចេញផ្សាយដោយ…

ព្រះវិហារបុរាណអាយុកាល «៨៥០ឆ្នាំ» នៅប៉ារីសត្រូវអគ្គីភ័យលេបត្របាក់, ប្រធានាធិបតី ម៉ាក្រុង សន្យាកសាងអគារនេះឡើងវិញ

(ប៉ារីស)៖ ព្រះវិហារកាតូលិកបុរាណ Notre-Dame ដ៏ល្បីល្បាញជាប្រវត្តិសាស្ត្រនៃទីក្រុង​ប៉ារីស ដែលមានអាយុកាល ៨៥០ឆ្នាំទៅហើយនោះ ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុង កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩។…

២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៥៨លើក សម្លាប់មនុស្ស៣០នាក់ និងរបួស៨៩នាក់

(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន៥៨លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៣០នាក់ និងរបួស៨៩នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News…

ឆ្លៀតឱកាសពលរដ្ឋសប្បាយចូលឆ្នាំ បែរជាឆ្លៀតប្រមូលគ្នាលេងល្បែងដ៏ធំនៅស្រុកស្អាង, នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចុះបង្ក្រាប ដកហូតរថយន្ត និងម៉ូតូជាង៨០គ្រឿង

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាលខេត្តកណ្ដាល ចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់ និងបាញ់អាប៉ោងទ្រង់ទ្រាយធំ ចំនួន៣កន្លែង នៅស្រុកស្អាង ខេត្តកណ្ដាល ដែលបានដំណើរការលេងយ៉ាងគឃ្លើន មុនពិធីបុណ្យចូលឆ្នាំ និងក្នុងពិធីបុណ្យចូលឆ្នាំ…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជូន លោក ប៉ា សុជាតិវង្ស ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ឋានៈស្មើទេសរដ្ឋមន្ដ្រី

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈ លោក ប៉ា សុជាតិវង្ស ជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ…

ភាពស្រស់ស្អាតនៃ “សង្ក្រាន្តវត្តភ្នំ” ទាំងពេលយប់ និងពេលថ្ងៃ

ថ្ងៃនេះគឺជាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី០១ នៃពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅដើរលេងកំសាន្ត និងជួបជុំបងប្អូននៅតាមបណ្តាខេត្តនានា ធ្វើឲ្យរាជធានីភ្នំពេញ ដែលធ្លាប់តែមានមនុស្សម្នាអ៊ូអរ ចរាចរណ៍ធ្លាប់តែមមាញឹកតាមផ្លូវ ប្រែក្លាយជាស្ងាត់ជ្រងំតែម្តង។ ប៉ុន្តែនៅសាលារាជធានីភ្នំពេញក៏បានរៀបចំកម្មវិធីកម្សាន្ត “សង្ក្រាន្តវត្តភ្នំ” សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងក្រុងភ្នំពេញផងដែរ…

ស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបាឡែនបុកជាមួយរថយន្ដដឹកទឹកកក នៅក្រុងសួង ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ដបាឡែន បុកជាមួយរថយន្ដ ហ៊ីយ៉ាន់ដាយ នៅវេលាទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ លើផ្លូវជាតិលេខ៧ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតភូមិពណ្ណរាយ សង្កាត់សួង…

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ វៀតណាមសម្រេចផ្តល់ថាមពលអគ្គិសនីបន្ថែមពី២០០-២៥០មេហ្គាវ៉ាត់ ខណៈ៥០មេហ្គាវ៉ាត់នឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃនេះ

(ភ្នំពេញ)៖ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក បានសម្រេចផ្តល់បន្ថែមនូវថាមពលអគ្គិសនីចំនួនពី២០០ ទៅ ២៥០មេហ្គាវ៉ាត់ ដល់កម្ពុជាដែលកំពុងខ្វះខាត ខណៈការបន្ថែម៥០មេហ្គាវ៉ាត់ នឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃនេះតែម្តង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន…