ខេត្តឈៀងម៉ៃរបស់ថៃ ជាប់ជាតំបន់ដែលមានខ្យល់អាកាសកង្វក់ខ្លាំងបំផុតក្នុងពិភពលោក

ថៃ៖ បញ្ហាភ្លើងឆេះព្រៃបានបង្កើតឲ្យមានខ្យល់កខ្វក់គ្របដណ្តប់លើខេត្តចំនួន ៩ ក្នុងភាគខាងត្បូងប្រទេសថៃ ក្នុងនោះខេត្តឈៀងម៉ៃបានក្លាយជាតំបន់ ដែលមានខ្យល់កខ្វក់ជាងគេនៅក្នុងពិភពលោកទៀតផង។ បើយោងតាមសារព័ត៌មាន BANGKOKPOST បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់នៅក្នុងខេត្តឈៀងម៉ៃបានកើនឡើង ដល់កម្រិត ២៣០ ហើយនៅពេលយប់ដែលមានអាកាសធាតុត្រជាក់ខ្លាំងនោះសន្ទស្សន៍គុណភាពខ្យល់បានធ្លាក់ មកត្រឹមកម្រិត ២០០។…

អ៊ីតាលីមិនអនុញ្ញាតអោយកុមារដែលមិនបានចាក់វ៉ាក់សាំងត្រឹមត្រូវចូលសាលារៀននោះទេ

កុមារអ៊ីតាលីត្រូវបានគេឱ្យដឹងថា មិនអាចទៅសាលារៀនបានទេ លុះត្រាតែពួកគេអាចបញ្ជាក់បានថា ពួកគេបានចាក់វ៉ាក់សាំងត្រឹមត្រូវ។ មាតាបិតា ឬអាណាព្យបាល អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥០០ផោន (៥៦០ដុល្លារអាមេរិក) ប្រសិនបើពួកគេបញ្ជូនកុមារ ដែលមិនបានចាក់វ៉ាក់សាំងទៅសាលារៀន។ ដូច្នេះវាមានន័យថា ក្មេងក្រោមអាយុ ៦ឆ្នាំ អាចត្រូវបានបដិសេធមិនឱ្យទៅសាលារៀន។…

អាមេរិក នៅតែបន្តប្រើប្រាស់យន្តហោះ Boeing 737 MAX ទោះបីជាប្រទេសមួយចំនួនប្រកាសឈប់អោយមានការហោះហើរជាមួយយន្តហោះប្រភេទនេះក៏ដោយ

និយ័តករអាកាសចរណ៍អាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា «មិនមានមូលដ្ឋាន» សម្រាប់ការហាមឃាត់យន្តហោះ Boeing 737 MAX នោះទេ។ ថ្វីបើវាជាម៉ូដែលតែមួយ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនៅប្រទេសអេត្យូពី ដែលបានសម្លាប់មនុស្ស ១៥៧នាក់។ ទោះបីជាការធានាថាយន្តហោះនេះមានសុវត្ថិភាព និងអាចទុកចិត្តបាន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស…

សិង្ហបុរីប្រកាសផ្អាកការជើងហោះហើរទាំងអស់ដែលប្រើប្រាស់យន្តហោះ Boeing 737 Max 8 ទាំងអស់ បន្ទាប់ពីឧបទ្ទវហេតុនៅអេត្យូពី

ប្រទេសសិង្ហបុរីនឹងផ្អាកការហោះហើររបស់ Boeing 737 Max 8 របស់ខ្លួនទាំងអស់ ជាមួយនឹងសេចក្តីប្រកាសដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលសឹង្ហបុរី (CAAS) កាលពីព្រឹកថ្ងៃអង្គារ៍។ ការសម្រេចចិត្តនេះគឺបានធ្វើឡើងបន្ទាប់ពីយន្តហោះ Boeing 737 Max 8 របស់អេត្យូពីបានធ្លាក់កាលពីថ្ងៃអាទិត្យ…

ផ្កើនជាងមុនទៀត! ក្រោយចរចាគ្នាមិនត្រូវកូរ់េខាងជើងស្តារទីតាំងបង្ហោះមីស៊ីលឡើងវិញ បន្ទាប់ពីធ្លាប់សន្យាថារុះរើ

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានរកឃើញសញ្ញាថា កូរ៉េខាងជើងកំពុងស្តារឡើងវិញនូវតំបន់បាញ់បង្ហោះមីស៊ីលមួយកន្លែងដែលខ្លួនធ្លាប់បានរុះរើ ក្រោយពីបានសន្យាថានឹងឈប់ បន្ទាប់ពីមានជំនួបកិច្ចប្រជុំលើកទី១ ជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសសឹង្ហបុរី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពី ថ្ងៃអង្គារ ទី៥ ខែមីនា។ ទីភ្នាក់ងារព័ត៌មាន…

សាហាវហួស! ក្មេងស្រីកំសត់ម្នាក់ត្រូវឪពុក និងបងប្អូនប្រុសរួមគ្នារំលោភខ្លួនជិត ២០០ ដង

ឥណ្ឌូនេស៊ី៖ ក្មេងស្រីឥណ្ឌូនេស៊ី ​និងជាមនុស្ស ដែលមានសតិមិនប្រក្រតីម្នាក់ត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការរំលោភបំពានផ្លូវភេទពីឪពុក និងបងប្អួនប្រុស ២ នាក់ផ្សេងទៀតចំនួនជិត ២០០ ដង។ ក្មេងស្រីជាជនរងគ្រោះត្រូវបានគេហៅដោយអក្សរកាត់ថា AG អាយុ ១៨ ឆ្នាំ…

លោកផែង វណ្ណៈ ថាក្លឹប Rock ត្រូវបានគេដឹងថាជាទីតាំងចែកចាយ​ និង​ ប្រេីប្រាស់គ្រឿងញៀន​ ដ៏សំបូរ​បែប​ តែអាជ្ញាធរមិនបិទទីតាំងនេះសោះ…

កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បេីកប្រតិបត្តិការ​លក្ខណៈទ្រុងទ្រាយធំ​ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ នៅផ្លូវព្រះមុន្នីវង្ស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​…

អស់ទាស់តែម្តង! ធូរេនប្រភេទនេះមួយផ្លែថ្លៃជិតស្មើរម៉ូតូស៊េរីទំនើបមួយគ្រឿងឯណោះ

ឥណ្ឌូនេស៊ី៖ ធូរេនដ៏កម្រត្រូវបានគេដាក់លក់ក្នុងតម្លៃជិត ១ ពាន់ដុល្លារ​នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី។ ធូរេនដែលមានតម្លៃខ្ពស់នេះគឺជាធូរេនប្រភេទ J-Queen ហើយវាត្រូវបានគេដាក់លក់ក្នុងតម្លៃ ១៤ លាន Rupiah (៩៩៣ ដុល្លារអាមេរិក)។ បើតាមម្ចាស់ចំការធូរេនបានប្រាប់ឲ្យដឹងថា ធូរេនេះជាប្រភេទធូរេនកម្រ ដែលមានទំហំធំ…

នារីម្នាក់ត្រូវភ្ញៀវជនជាតិចិនស្តីបន្ទោសខ្លាំងៗ រហូតយំ តែត្រូវបង្ខំចិត្តញញឹម និងបន្តបំពេញតួនាទី

ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម​ ក្រោយពីវីដេអូ នារីធ្វើការទទួលសំបុត្រឡានត្រូវបាន ភ្ញៀវស្តីបន្ទោសឲ្យខ្លាំងៗរហូតដល់ថ្នាក់យំ តែនាងនៅតែបន្តបំពេញតួនាទី ដោយបង្ខំចិត្តញញឹមទៅកាន់ភ្ញៀវដូចគ្មានរឿងអ្វី។ ករណីនេះផ្តើមចេញពីនារីធ្វើការនៅច្រកឡានចេញនៅផ្សារទំនើបមួយដែលនៅឯខេត្ត Guizhou ប្រទេសចិន បានត្រូវភ្ញៀវស្តីបន្ទោសខ្លាំងៗ ក្រោយពីនាងបានបើករនាងការពារឲ្យរថយន្តរបស់គេចេញយឺតយ៉ាវ។ ដើមហេតុព្រោះតែនារីម្នាក់នេះបានជួយសម្រួលដល់ឡានមួយដែលខូច ត្រូវចំណាយពេលយូរ ទើបធ្វើឲ្យឡានខាងក្រោយត្រូវរង់ចាំ ប៉ុន្តែភ្ញៀវទាំងនោះមិនបានចាប់អារម្មណ៍…

អង្គុយមើលរឿងក្តៅសាច់ជាមួយមិត្តភក្តិ ស្រាប់តែឃើញតួស្រី គឺជាសង្សាររបស់ខ្លួន

មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់បានបញ្ជូនមិត្តស្រីរបស់គាត់ទៅសិក្សាបន្តនៅប្រទេសជប៉ុន ប៉ុន្តែក្រោយមកបានរកឃើញថា នាងបានសម្តែងក្នុងខ្សែភាពយន្តអាសអាភាសដើម្បីរកលុយបន្ថែមទៅវិញ។ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះ គឺគាត់បានរកឃើញថានារីជាសង្សារជាតួសម្ដែងក្នុងខ្សែភាពយន្តអាសអាភាស ខណៈដែលគាត់កំពុងមើលខ្សែភាពយន្តទាំងនេះជាមួយមិត្តរបស់គាត់! យោងតាមសារពត៌មាន eBC បានឱ្យដឹងថា នារីម្នាក់នោះមានឈ្មោះថា Xiao Nan មុនដំបូងឡើយក្រុមគ្រួសារ និងបុរសជាសង្សារ…