ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលអះអាងថា ពួកគេអាចព្យាបាលជំងឺមហារីកបាន

ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបានអះអាងថា ពួកគេនឹងអភិវឌ្ឍការព្យាបាលជំងឺមហារីកក្នុងឆ្នាំក្រោយ ដែលវាដូចជាការរំពឹងទុកមិនទំនងមួយ ដោយកាលពីខែធ្នូ ជ័យលាភីរង្វាន់ណូបែលលោក James Allison ធ្លាប់បាននិយាយថា៖ «មិនយូរប៉ុន្មានយើងនឹងប្រឈមនឹងជំងឺមហារីកមួយចំនួន» ហើយ «ពិភពលោកនឹងមិនអាចគ្មានជំងឺមហារីកនោះទេ»។ យ៉ាងណាក៏ដោយពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលហាក់ដូចជាមានតឹកតាងបញ្ជាក់ថា ពួកគេអាចនឹងអភិវឌ្ឍការព្យាបាលជំងឺមហារីកបាន។ ជាក់ស្ដែងសព្វថ្ងៃនេះក្រុមហ៊ុន…

ជំងឺកញ្ច្រិលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ជំងឺកញ្ច្រិលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក។ កញ្ច្រិលជាប្រភេទជំងឺដែលកើតឡើងចំពោះតែកុមារតូច​ ហើយវាមានរោគសញ្ញាដូចជា៖ ១.ក្តៅខ្លួនខ្លាំង ២.ក្អកស្ងួត ៣.ហៀរសំបោរ ៤.ឈឺបំពងក ៥.រលាកភ្នែក ៦.មានកន្ទួលរមាស់ ឬពងបែកនៅលើស្បែកយ៉ាងច្រើន។…

វិធីធម្មជាតិងាយៗសម្រាប់លាងសម្អាតជាតិពុលនៅក្នុងថ្លើម ក្រលៀន និងតម្រងនោម

ជាតិពុលនៅក្នុងថ្លើម​ ក្រលៀន និងតម្រងនោមគឺជាសញ្ញាដំបូង ដែលបង្ហាញថា អ្នកកំពុងតែមានបញ្ហាសុខភាព ហើយប្រសិនបើអ្នកមិនដោះស្រាយបញ្ហាសុខភាពនេះនៅដំណាក់កាលដំបូងទេ យូរៗទៅវានឹងជំរុញឲ្យអ្នកជំងឺធ្ងន់ធ្ងរជាមិនខាន។​ ខាងក្រោមនេះជាវិធីធម្មជាតិមួយចំនួន ដែលអ្នកអាចប្រើប្រាស់ ដើម្បីលាងសម្អាតជាតិពុលនៅក្នុងថ្លើម ក្រលៀន និងតម្រងនោមបានដោយមានប្រសិនភាពខ្ពស់បំផុត៖ ១.កាត់បន្ថយការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុង អាហារដែលមានជាតិប្រៃខ្លាំង…

ភាពសុទិដ្ឋិនិយម អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ទី២ របស់ស្ដ្រីបាន ១២ភាគរយ

មានកត្តាជាច្រើនដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ទី២ បាន។ ជាក់ស្តែងកត្តាមួយចំនួនដូចជា៖ របបអាហារ សកម្មភាពរាងកាយ និងទម្ងន់ អាចកែប្រែការវិវត្តនេះបាន ប៉ុន្តែតំណពូជ ហ្សែន និងអាយុ គឺមិនអាចកែប្រែវាបានទេ។ យ៉ាងណាមិញការសិក្សាថ្មីៗមួយចំនួនបានបង្ហាញថា សុទិដ្ឋិនិយមរបស់មនុស្ស ក៏អាចមានឥទ្ធិពលលើហានិភ័យនៃជំងឺទឹកនោមផ្អែមរបស់ពួកគេផងដែរ។…

ការប្រើអាស្ពីរីនជាប្រចាំ អាចជួយបង្កើនអត្រានៃការរស់រានមានជីវិតពី មហារីកក្បាលនិងក រហូតដល់ទៅ ៧៨%

ការស្រាវជ្រាវជាបឋមមួយបានណែនាំថា ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs: non-steroidal anti-inflammatory drugs) ដូចជាអាស្ពីរីន ឬ ibuprofen ជាប្រចាំអាចជួយបង្កើនភាពរស់រានពីមហារីកផ្នែកក្បាលនិងក។ ដោយថ្នាំបំបាត់ការឈឺចាប់ទូទៅត្រូវបានរកឃើញថា បង្កើនឱកាសរស់រានមានជីវិតពី ២៥% ទៅ ៧៨%…

អ្នកដែលចាក់សាក់ទំនងជាប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត និងមានដៃគូរួមភេទច្រើន

ការស្ទង់មតិថ្មីមួយបានរកឃើញថា អ្នកដែលចាក់សាក់ទំនងជាប្រឈមបញ្ហាសុខភាពផ្លូវចិត្តច្រើន ដោយលទ្ធផលការសិក្សាឆ្នាំមុនបានបង្ហាញថា អ្នកដែលចូលចិត្តសិល្បៈនៃការសាក់លើរាងកាយងាយប្រឈមនឹងអាកប្បកិរិយាមានគ្រោះថ្នាក់ដូចជា៖ គេងមិនលក់ ការជក់បារី ការនឹងជាប់ពន្ធនាគារ និងមានដៃគូរួមភេទច្រើន -ល-។ ក្រុមការងារមកពីសាកលវិទ្យាល័យ Miami ក្នុងរដ្ឋផ្លរីដាបាននិយាយថា ពួកគេសង្ឃឹមថា ការរកឃើញរបស់ពួកគេនាំឱ្យអ្នកឯកទេសខាងស្បែក និងអ្នកថែទាំសុខភាពកាន់តែប្រុងប្រយ័ត្នក្នុងការសួរសំណួរអំពីអាកប្បកិរិយារបស់អ្នកជំងឺរបស់ពួកគេ…