ស្លាប់៧នាក់ និងរបួស៥៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៧ ខែមេសាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន២៥លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល២៤នាក់ និងរបួសធ្ងន់៣១នាក់។…

២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៥៨លើក សម្លាប់មនុស្ស៣០នាក់ និងរបួស៨៩នាក់

(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន៥៨លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៣០នាក់ និងរបួស៨៩នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News…

ឆ្លៀតឱកាសពលរដ្ឋសប្បាយចូលឆ្នាំ បែរជាឆ្លៀតប្រមូលគ្នាលេងល្បែងដ៏ធំនៅស្រុកស្អាង, នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចុះបង្ក្រាប ដកហូតរថយន្ត និងម៉ូតូជាង៨០គ្រឿង

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាលខេត្តកណ្ដាល ចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់ និងបាញ់អាប៉ោងទ្រង់ទ្រាយធំ ចំនួន៣កន្លែង នៅស្រុកស្អាង ខេត្តកណ្ដាល ដែលបានដំណើរការលេងយ៉ាងគឃ្លើន មុនពិធីបុណ្យចូលឆ្នាំ និងក្នុងពិធីបុណ្យចូលឆ្នាំ…

ភាពស្រស់ស្អាតនៃ “សង្ក្រាន្តវត្តភ្នំ” ទាំងពេលយប់ និងពេលថ្ងៃ

ថ្ងៃនេះគឺជាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី០១ នៃពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅដើរលេងកំសាន្ត និងជួបជុំបងប្អូននៅតាមបណ្តាខេត្តនានា ធ្វើឲ្យរាជធានីភ្នំពេញ ដែលធ្លាប់តែមានមនុស្សម្នាអ៊ូអរ ចរាចរណ៍ធ្លាប់តែមមាញឹកតាមផ្លូវ ប្រែក្លាយជាស្ងាត់ជ្រងំតែម្តង។ ប៉ុន្តែនៅសាលារាជធានីភ្នំពេញក៏បានរៀបចំកម្មវិធីកម្សាន្ត “សង្ក្រាន្តវត្តភ្នំ” សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងក្រុងភ្នំពេញផងដែរ…

ដួង សុខគា ដាក់ចំៗថា អាវផ្កាថៃគេពាក់ឡើងស្គាល់ថាជាជាតិរបស់គេហើយ ចុះខ្មែរយើងម្តេចក៏ប្រឹងម្ល៉េះ ធ្វើខ្លួនឲ្យច្រឡំខាងជាតិគេទៅវិញ

តារាកំប្លែងលោក ដួង សុខគា បានប្រតិកម្មសម្តែងការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះការនិយមពាក់អាវផ្កា ដែលយុវជនយុវតីខ្មែរមួយចំនួនធំ បានពាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ទាំងដែលអាវផ្កានោះគឺជាអាវផ្កាថៃ។ ដោយលោក ដួង សុខគា បានសរសេររៀបរាប់ថា៖ “ចូលឆ្នាំគេពាក់អាវអីអាវទៅ តែបើគេថា…

ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវគេវាយរបួសធ្ងន់ នៅខណ្ឌចំការមន, ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការសម្រេចឲ្យជនបង្កត្រឡប់ទៅផ្ទះវិញ

(ភ្នំពេញ)៖ ករណីអយុត្តិធម៌មួយបានកើតឡើង ដែលមានអំពើហិង្សាលើស្ត្រីវ័យ៦៥ឆ្នាំម្នាក់ នៅខណ្ឌចំការមន រហូតបែកមុខបែកមាត់ហូរឈាមតាមច្រមុះ ឈាមចូលកែវភ្នែក និងជាំហើមមុខ ប៉ុន្តែបែរជាតំណាងអយ្យការបញ្ជាឲ្យនគរបាលដោះលែងជនសង្ស័យពីរនាក់ឲ្យមានសេរីភាពវិញ។ ហេតុការណ៍ហិង្សានេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះលេខ២៣ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃទី២…

មន្ត្រីកិច្ចសន្យា ACU ម្នាក់ ដាក់ពាក្យប្តឹងនគរបាលខណ្ឌដង្កោ៥នាក់ ករណីប្រើហិង្សាធ្ងន់ធ្ងរដោយសារច្រឡំជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ (Video inside)

(ភ្នំពេញ)៖ មន្ត្រីកិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ បានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ដោយចោទប្រកាន់ទៅលើ មន្រ្តីនគរបាលខណ្ឌដង្កោមួយក្រុម ដឹកនាំដោយអធិការរងម្នាក់ ថា បានតាមប្រើហិង្សាព្រួតវាយយ៉ាងខ្លាំងលើរូបគាត់ ដោយសារតែការច្រឡំករណីគ្រោះថ្នាក់ចរាចរណ៍។ សកម្មភាពរបស់មន្រ្តីនគរបាលមួយក្រុមនេះ…

BREAKING NEWS: ទីបំផុត! បុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាល ត្រូវអាវុធហត្ថភ្នំពេញឃាត់ខ្លួនបានហើយ

(ភ្នំពេញ)៖ បុរសម្នាក់ដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនៅនឹងថ្នល់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញនោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់នាំយកមកផ្តន្ទាទោសតាមច្បាប់។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស…

បង្ក្រាបទីតាំងជួញដូរផ្លូវភេទ១កន្លែងនៅខេត្តប៉ៃលិន ឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ និងខ្មែរម្នាក់, មានកុមារីមិនគ្រប់អាយុម្នាក់

(ប៉ៃលិន)៖ លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការី និងកងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងរកស៊ីជួយដូរផ្លូវភេទមួយកន្លែង នៅក្នុងភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន…

ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ដឹកនាំកម្លាំងចុះបិទក្លិបកម្សាន្ត «ម៉ៃអាមី» ដោយឃាត់បានយុវជនយុវនារីជាច្រើននាក់ និងថ្នាំញៀនមួយចំនួន (Video inside)

(ភ្នំពេញ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានចុះប្រតិបត្តិការ បង្ក្រាបក្លិបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងថ្នាំញៀនមួយចំនួនផងដែរ។…