មុនចេញទៅប្រកួតកីឡាកាយវប្បកម្ម កីឡាករចំណាយអស់រាប់ពាន់ដុល្លារ និងពេលវេលាច្រើនមែនទែន បើត្រឡប់មកជាមួយមេដាយមិនអីទេ តែបើអត់គឺចប់ហើយ

ក្រោយពីបានប្រកាសលាឈប់ លោក ណុំ សុបិន្ត ដែលជាកីឡាករតំណាងជាតិនិងជាគ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្ម បាននិយាយរៀបរាប់ពីការលំបាករាល់ចេញទៅប្រកួតម្តងៗ ហើយថារាល់ចំណាយទាំងឡាយពោលគឺកីឡាករ និងសហព័ន្ធ ប៉ុណ្ណោះដែលជាអ្នកដោះស្រាយ។ ដោយលោកបានសង្កត់ធ្ងន់ថា ក្រសួងអប់រំ ពុំដែលខ្វល់ខ្វាយនិងជួយជ្រោមជ្រែងឡើយ ទាល់តែប្រកួតបានមេដាយ ទើបបានរង្វាន់ពីក្រសួង តែបើមកវិញដៃទទេវិញគឺអត់ហើយ។…

ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក សំបូរ សុភ័ណ្ឌ ប្រឈមមុខនឹងការទៅធ្វើពលករចំណាកស្រុកនៅថៃដូចដើមវិញ (មានវីដេអូ)

បញ្ហាដ៏រសើបរហូតធ្វើឲ្យសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលហៅកាត់ថា (CBBFF) ផ្អាកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេស ក៏ព្រោះតែមិនអាចទទួលយកបាននូវការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលថាក្រសួងមិនបានចាត់មេដាយដែល កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានជាមេដាយមាសពិភពលោកពេញលេញ…

ម្ចាស់មេដាយមាសកីឡាកាយវប្បកម្ម សំបូរ សុភ័ណ្ឌ មិនទាន់អស់ចិត្ត ក៏ចេញវីដេអូអំពាវនាវឲ្យសម្តេចតេជោជួយរកដំណោះស្រាយ

បញ្ហាដ៏រសើបរហូតធ្វើឲ្យគ្រូបង្វឹក និងកីឡាករកាយវប្បកម្មមួយចំនួនបានលាឈប់ ព្រមទាំងខាងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលហៅកាត់ថា (CBBFF) ផ្អាកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេស ក៏ព្រោះតែមិនអាចទទួលយកបាននូវការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលថាក្រសួងមិនបានចាត់មេដាយដែល កីឡាករ សំបូរ…

ព្រោះតែក្រសួងមិនឲ្យតម្លៃ កីឡាករកាយវប្បកម្ម ២រូបប្រកាសបញ្ចប់អាជីព និងឈប់ចូលរួមប្រកួតតំណាងប្រទេសទៀតហើយ

នៅពេលនេះមានកីឡាករកាយវប្បកម្មរហូតដល់ទៅ២រូប បានប្រកាសថានឹងបញ្ចប់អាជីពជាកីឡាករ និងមិនចូលរួមប្រកួតតំណាងជាតិតទៅទៀត។ កីឡាករ២រូបនោះរួមមាន កីឡាករ ណុំ សុបិន្ត ធ្លាប់ជាម្ចាស់មេដាយសំរិទ្ធ ក្នុងការប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី៩ ឆ្នាំ២០១៧ និងកីឡាករ សំបូរ នន់ ជាបងប្រុសរបស់កីឡាករ សំបូរ…

សហព័ន្ធកីឡាកាយវប្បកម្ម ប្រតិកម្មខ្លាំងជាមួយនឹងពាក្យសម្តីរបស់ក្រសួង រហូតឈានដល់ការផ្អាកមិនអោយកីឡាករចេញប្រកួតយកមេដាយ គ្រប់ថ្នាក់

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលហៅកាត់ថា (CBBFF) បានធ្វើការប្រតិកម្មមិនពេញចិត្តចំពោះការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលថាក្រសួងមិនបានចាត់មេដាយដែល កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានជាមេដាយមាសពិភពលោកពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។…

បងប្រុសរបស់កីឡាករ សំបូរ សុភណ្ឌ ប្រតិកម្មយ៉ាងខ្លាំងក្រោយក្រសួងនិយាយថាមេដាយដែលប្អូនប្រុសខ្លួនទទួលបានមកមិនពេញលេញ

ព័ត៌មានដ៏រសើបក្រោយពី កីឡាករកាយវប្បកម្មឈ្មោះ សំបូរ សុភណ្ឌ ដង្ហើយសុំឲ្យសម្តេចតេជោជួយរកយុត្តិធម៍ ក្រោយប្រកួតបានមេដាយមាសលំដាប់ពិភពលោក ត្រូវបានក្រសួងទម្លាក់ប្រាក់រង្វាន់ឲ្យត្រឹមតែ២០លានរៀល។ ក្នុងនោះខាងក្រសួងអប់រំបានបកស្រាយថា ពុំមានការបាត់លុយរង្វាន់អ្វីនោះទេ គ្រាន់តែមានការភ័ន្តច្រឡំនិងមិនបានដឹង អំពីដំណើររឿងនៃការផ្តល់ប្រាក់រង្វាន់តែប៉ុណ្ណោះ និងបានបញ្ជាក់ថាក្រសួងមិនបានចាត់មេដាយមាសនេះ ជាមេដាយមាសពិភពលោកពេញលេញដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។ ជាមួយនឹងការបកស្រាយរបស់ក្រសួង កីឡាករលោក…

ថាម៉េច..? លោកសាន គឹមស៊ាន ថាស្តេចប្រដាល ប៊ូខាវ ក៍ជាប់សាច់ឈាមជាខ្មែរ ស្រាប់តែ ប៊ូខាវ ឆ្លើយភ្លាមថា…

ស្ដេច​ប្រដាល់​ថៃដ៏មានប្រជាប្រិយភាពជុំវិញពិភពលោក គឺ Buakaw Banchamek ត្រូវបានមហាជនខ្មែរផ្ទុះការកោតសរសើរជាថ្មី បន្ទាប់ពីរូបគេ ទោះបីជាល្បីប៉ុណ្ណា ក៏មិនភ្លេចកំណើតរបស់ខ្លួន ដែលថាខ្លួនពិតជាមានពូជពង្សជាប់ឈាមជាខ្មែរពិតៗ នេះបើតាមការលើកឡើងរបស់ កីឡាករ Buakaw Banchamek ពេលដែលមកលេងប្រទេសកម្ពុជា និងបានជួបជាមួយលោក​តា​ក្រមា​មាស…

ខ្សែប្រយុទ្ធ Lionel Messi បានបង្ហោះសារទទួចឲ្យប៉ូលីសបន្ដសកម្មភាពរុករកកីឡាករ Emiliano Sala និងអ្នកបើកយន្ដហោះ David

ខ្សែប្រយុទ្ធ Lionel Messi បានបង្ហោះសារនៅក្នុងបណ្ដោះសង្គម Instagram ជំរុញឲ្យប៉ូលីសបន្ដការស្វែងរកខ្សែប្រយុទ្ធ Emiliano Sala និងមនុស្សផ្សេងទៀតដែលបាត់ខ្លួននៅលើយន្ដហោះឯកជនរបស់ Sala ដោយជាប់សង្ស័យថាខ្សែប្រយុទ្ធ Sala ជួបឧបទ្ទេវហេតុធ្លាក់យន្ដហោះ បន្ទាប់ពីយន្ដហោះឯកជនរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានបាត់ពីសញ្ញារ៉ាដាតាមដានសុវត្ថិភាព។ គិតមកត្រឹមថ្ងៃសៅរ៍នេះយន្ដហោះរបស់ខ្សែប្រយុទ្ធ…