• បងប្អូនខ្មែរយើងជួយផ្តល់កម្លាំងចិត្ត!! ហុង​ ភារិន​ មានបំណងទៅចូលរួមប្រកួតសមត្ថភាព​នៃការ​ចងចាំ​លំដាប់​ថ្នាក់​ពិភព​លោក ដើម្បីឲ្យបរទេសស្គាល់ពីសមត្ថភាពកូនខ្មែរ​ជាមួយនិងទង់ជាតិខ្មែរ
    ព័ត៌មានជាតិ

    និស្សិត​ ហុង​ ភារិន​ មានបំណងទៅចូលរួមប្រកួតសមត្ថភាព​នៃការ​ចងចាំ​លំដាប់​ថ្នាក់​ពិភព​លោក​ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនៅប្រទេសចិនក្នុងគោលបំណងបង្ហាញសមត្ថភាពកូនខ្មែរ​ និង​ ទង់​ជាតិ​ខ្មែរ​ នៅក្នុង​ការប្រកួត​ប្រជែង​លំដាប់​ថ្នាក់​ពិភព​លោក​នេះ​ ។ ការថ្លែងរបស់​ និស្សិត​ ហុង​ ភារិន​ បានធ្វេីឡេីងនៅរសៀលថ្ងៃទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ក្នុង​ឱកាស​ដែល​លោកចូលជួប​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ នៅទីស្ដីការ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​។ គួររំលឹកថាថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ

    September 4, 2019
  • អច្ឆរិយកម្ពុជា ហុង ភារិន បាននិយាយថា “លោកពូ គួច​ ចំរើន ជាអាយដលរបស់ខ្ញុំ​” ហើយមកខ្មែរលើកនេះគឺមានបំណងចង់ជួបគាត់ផ្ទាល់ ឥលូវបានជួបហើយ
    ព័ត៌មានជាតិ

    បន្ទាប់ពីបានមកដល់កម្ពុជា និស្សិត ហុង ភារិន ទទួលបានឱកាសជួបជាមួយនឹងស្ថាប័នក្រសួងនានា ដូចជាក្រសួងសាធារណៈការនិងដឹកជញ្ជូន បានចូលបង្ហាញខ្លួននៅប៉ុស្តីទូរទស្សន៍ហង្សមាស នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក។ ក្នុងនោះផងដែរនិស្សិត ហុង ភារិន ក៏បានជួបឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដូចបំណង នេះបើយោងតាមការបង្ហោះរបស់ ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ” «លោកពូ គួច ចំរើន ជាអាយដល របស់គាត់» បំណងមួយរបស់លោក ហុង ភារិន ពេលមកដល់កម្ពុជា គឺចង់ជួបជាមួយ ឯកឧត្តមគួច ចំរើន និងលោកជំទាវ ។

    September 4, 2019
  • និសិ្សតអាហារូបករណ៍ ហុង ភារិន ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ហៅមកជួបសំណេះសំណាល
    ព័ត៌មានជាតិ

    ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសំណេះសំណាលជាមួយនិសិ្សតឆ្នើម ហុង ភារិន ជានិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ និងមានសម្ថភាពពិសេសផ្នែកចងចាំបានល្អ។ នាពេលថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស

    September 4, 2019
  • ប្រពន្ធលោគ្រូបង្រៀនដែលបានចូលដៃជាមួយប្រុសស្នេហ៍បាញ់សម្លាប់ប្តីកាលពីអាទិត្យមុននោះ ត្រូវបានបញ្ចូនឡើងទៅតុលាការហើយ
    ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ និងជាព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះថា តំណាងអយ្យការលោក ស្រី ម៉ាកនី បានសម្រេចចោទប្រកាន់នាងជាប្រពន្ធពីបទផ្តើមគំនិតក្នុងអំពើឃាតកម្ម ចំណែកបុរសសាហាយ ត្រូវចោទពីបទឃាតកម្មគិតទុកជាមុន ក្នុងករណីឃាតកម្មរៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួន។ លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរហើយនៅរសៀលថ្ងៃនេះ។​​ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានបញ្ជូនស្ត្រីដៃដល់ ដែលបានរៀបចំគំរោងការជាមួយប្រុសស្នេហ៍ រហូតបាញ់សម្លាប់ប្តីបានសម្រេច ទៅតុលាការ។

    September 3, 2019
  • លោក  Mos Patiparn តារាសម្តែងថៃ រវល់តែជក់លេងទូរស័ព្ទពេកភ្លេចមើលកូនបណ្តាលឲ្យធ្លាក់ពីលើកៅអី
    អន្តរជាតិ

    Mos Patiparn តារាចម្រៀង និងសម្តែងប្រុសជើងចាស់មួយរូបប្រចាំប្រទេសថៃ ដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំងកាលពីជំនាន់ឆ្នាំ២០០០។ ក្រោយពេលកើនវ័យរាងជ្រេ មានក្រុមគ្រួសារលោក Mos ហាក់ឃ្លាតឆ្ងាយខ្លាំងពីអាជីពសិល្បៈដើម្បីយកពេលវេលាមើលថែភរិយាអ្នកនាង Game និងកូនស្រីទាំង២នាក់របស់ខ្លួន។ ថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយអតីតតារាចម្រៀង និងសម្តែងរូបនេះបានបង្ហោះវីដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាព ឃើញកូនស្រីខ្លួនធ្លាក់ពីលើកៅអីគួរឲ្យរន្ធត់ចិត្ត។ តាមរយៈវីដេអូបានឲ្យដឹងថាខណៈពេលកំពុងរៀបចំញ៉ាំអាហារពេលល្ងាច លោក Mos និងកូនៗទាំងពីរកំពុងអង្គុយលេងនៅតុបាយ ចំណែកភរិយាខ្លួនកំពុងរៀបចំបាយម្ហូប។ ដោយខ្លួនរវល់តែចុចទូរស័ព្ទភ្លេចខ្លួនបានធ្វើឲ្យភ្លេចមើលប្អូន Sovann ដែលជាកូនស្រីទី២របស់លោកបានលេងនៅកៅអីក្បែរខ្លួន រហូតធ្វើឲ្យភ្លាត់ជើងធ្លាក់ពីលើកៅអីបង្កក្តីតក់ស្លុតពេញក្រុមគ្រួសារ។ ក្រោយពេលដែលវីដេអូនេះបានចែករំលែកចូលបណ្តាញសង្គមមហាជនជាច្រើនបានសម្តែងក្តីព្រួយបារម្ភចំពោះប្អូន Sovann ជាខ្លាំង តែលោក Mos បានប្រាប់ថានាងមិនមានត្រូវអ្វីនោះឡើយ គ្រាន់តែស្លុតចិត្តបន្តិចប៉ុណ្ណោះ ហើយលោកបាននិយាយថាលោក ចង់តែទះក្បាលខ្លួនឯងទេដែលបណ្តោយឲ្យមានរឿងនេះកើតឡើង។ យ៉ាងណាមិញលោកក៏បានថ្លែងសុំទោសចំពោះមហាជន ព្រមទាំងកូនស្រីខ្លួន

    September 3, 2019
  • កូរ៉េខាងត្បូង បានផ្តល់ជំនួយ២៦ម៉ឺនដុល្លារ ជួយពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
    ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយប្រមាណ ២៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ពិធីចុះហេត្ថលេខាផ្តល់ជំនួយត្រូវបានធ្វើឡើងនៅពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប រវាងលោក Rho Hyun-Jun ប្រធានតំណាងទីភា្នក់ងារ KOICA ប្រចំាប្រទេសកម្ពុជា ជាមួយលោក ប៉ែន ផល្គុន ប្រធានមន្ទីពេទ្យបង្អែកខេត្តសៀមរាប។​​ គម្រោងនេះចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ ដោយមានគោលដៅបង្កើនគុណភាព និងការប្រើប្រាស់សេវាកម្ម និងដើម្បីពង្រឹងមុខងារមន្ទីរពេទ្យដើម្បីឲ្យក្លាយជាមន្ទីរពេទ្យកម្រិត៣។ គម្រោងនេះជួយធ្វើឲ្យប្រសើរឡើងនូវគ្រឿងបរិក្ខាពេទ្យ តាមរយៈការបង្កើនសំភារៈ និងគ្រឿងបរិក្ខាពេទ្យដែលចាំបាច់នានា និងការជួសជុលអគារ ព្រមទាំងបង្កើនសមត្តិភាពបុគ្គលិក និង លើកកម្ពស់កម្មវិធីអប់រំផ្នែកសុខភាពរបស់មន្ទីពេទ្យ។

    September 3, 2019
  • បុរសម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីលួចយក ម៉ូទ័រ​ លួចកាត់ខ្សែភ្លើង និងបេះដូងគេនៅក្នុងចំការមួយកន្លែង
    ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពលួច ផ្លែដូង ខ្សែភ្លើង និង ម៉ូទរ័។ ករណីនេះបានកើតឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ក្នុងចំការភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ ឡូត ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ ។ នៅថ្ងៃកើតហេតុជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចចូលក្នុងចំការរបស់ឈ្មោះ ប៉េង ស៊ុនឈីវ អាយុ៧១ឆ្នាំ ដែលគ្មានមនុស្សនៅចាំ ហើយលួចបេះផ្លែដូង កាត់ខ្សែភ្លើង និងលួចយកម៉ូទរ័ ដែលគេទុកបូមទឹកនៅក្នុងចំការ ។ ក្រោយមកត្រូវបានជនរងគ្រោះនាំគ្នាចាប់យកប្រគល់ជូន

    September 3, 2019
  • អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ទ្រង់បកស្រាយចម្រៀងជាភាសាបរទេសបានយ៉ាងល្អ ស្តាប់ហើយពិតជាពិរោះ
    ព័ត៌មានជាតិ

    អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី ព្រះរាជនត្តា (ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ពោល​ទ្រង់​​គឺ​ជា ព្រះ​បុត្រា នៃ​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង​ឯកឧត្ដម កែវ ពុធរស្មី។ ទ្រង់​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ នៅ​ឯ (American Academy of Dramatic Arts) នៅ​ទីក្រុងLos Angeles។ ទ្រង់​បាន​ប្រសូត​នៅ​ទីក្រុង​ចាកាតា​ ពេល​ដែល​ព្រះបិតា​របស់​ទ្រង់​បាន​ធ្វើ​ជា​ទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី។ បន្ទាប់​មក អ្នកអង្គ​ម្ចាស់​នរោត្ដម រស្មីខែមមុន្នី

    September 3, 2019